Posted on February 25, 2012, 5:54 pm
មិនមានអ្វីចំឡែកនោះទេ គ្រាន់តែនៅ ស្រុក ខ្ញុំអត់ទាន់មាន អ្នកធ្វើអាជីវកម្មបែបហ្នឹង នៅឡើយទេ "ហាងលក់សៀវភៅមួយទឹក" បើគ្រាន់តែគិតបន្តិច ថាតើហេតុអ្វីបានជាមាន ហាង បែបនេះ ?
![]() |
Livre occasion lyon |
ឆ្លើយបានយ៉ាងងាយស្រួស នោះគឺបណ្តាលមកពី ពួក បណ្តាជន នៅខាង បច្ឆិមលោក ចូលចិត្តអានច្រើន អញ្ចឹងហើយ ទើបបានពួកគេរីកចំរើនជឿនលឿន និង មានហាងទទួលទិញ និងលក់ សៀភៅមួយទឹកបែបនេះ គិតៗទៅ វាធូរថ្លៃដែរ សំរាប់ សិស្ស និស្សិត និងអ្នកចូលចិត្តអាន ។
សៀវភៅភាគច្រើន នៅថ្មីគ្រាន់បើរ ហើយ ថ្លៃខុសគ្នាដល់ទៅ ៨០% ឯណោះ ខ្ញុំមិនរើស ថាវាថ្មីមិនថ្មីនោះទេ អោយតែមើលយល់ ខ្ញុំយកហើយ ។
ល្ងាចមិញ ដើរទៅមើលលេងៗ ក៏រកបាន ២ ក្បាលហ្នឹងគេដែរ គ្រាន់ទុកអាន កុំអោយចាញ់ពួក ភ្នែកប្រាក់ទាំងឡាយ ដែលចូលចិត្តអានច្រើននោះ
ធម្មតា ខ្ញុំមិន ចូលចិត្តអានរឿងប្រលោមលោក បរទេសទាល់តែសោះ តែមានតែវាទេ ដែលប្រាប់ខ្ញុំថា កំរិតភាសារបរទេស របស់ខ្ញុំនៅកំរិតណា មានតែវាទេ ដែលធ្វើអោយខ្ញុំ បើកវចនានុក្រម ។
![]() |
2 ក្បាលនេះ តំលៃ ៤ អឺរ៉ូ (ប្រហែល ២០,០០០ រៀល) |
![]() |
តំលៃថ្មី ២១ អឺរ៉ូ (ប្រហែល ១២០,០០០ រៀល) |